ព័ត៌មានសិល្បះនិងកីឡា

លោកឧកញ៉ា ខេមរៈ សេរីមន្ត ចូលរួមថវិកា២០០០ដុល្លារដល់ អ្នកនាង សឿ សុធារ៉ា បន្ទាប់ទទួលដំណឹងថាម្តាយអ្នកនាងទទួលមរណភាព នឹងខ្វះខាតលុយធ្វេីបុណ្យ

ភ្នំពេញ៖ ក្រោយពីទទួលដំណឹងថា តារាសម្តែងល្បីឈ្មោះ សឿ សុធារ៉ា ជួបទុក្ខធំដោយអ្នកម្ដាយរបស់អ្នកនាងបានទទួលមរណភាពកាលពីរាត្រីថ្ងៃទី២៨ ខែតុលា ២០២២ ហើយសូម្បីតែលុយធ្វេីបុណ្យក៍គ្មានគ្រប់គ្រាន់ដែ លុះព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២៕ បន្ទាប់ពីទួលបានព័ត៌ពីលោក សាវិន ហ្វីលីប បង្ហោះតាមរយះបណ្តាញសង្គមដោយឃើញគួអោយអាសូស្រណោះស្រណោកពេក លោកឧកញ៉ា ខេមរៈ សេរីមន្ត​ ក៏បានប្រកាសតាមរយះផេកផ្លូវការរបស់លោក ជូនថវិកា២០០០ដុល្លារដល់ អ្នកនាង សឿ សុធារ៉ា សម្រាប់ធ្វើបុណ្យជូនម្ដាយរបស់អ្នកនាង ដែលកំពុងធ្វើនៅ វត្តវិហារក្រាញ់ស្ថិតនៅឃុំ បឹងខ្យ៉ាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ផ្លូវជាតិលេខ២។

បើយោងតាមការខមមិនបង្ហោះរបស់លោក ឧកញ៉ា ខេមរៈ សេរីមន្ត បានថា 《សាវិន ហ្វីលីព Savin Phillip អាណិតគាត់ណាស់ បងសុំលេខគាត់មួយមកបង ខ្ញុំជូន 2000$ សំរាប់ធ្វើបុណ្យជូនម្តាយគាត់》។ លោក សាវីន ហ្វីលីព ក៏បានតបថា《Khemarak Sereymun គាត់វេទនាណាស់ ប្អូនឧកញ៉ាអើយ នេះលេខគាត់ ……៕អរគុណ សណ្តានចិត្តអូនណាស់៕》

សូមបញ្ចាក់ថា ម្ដាយប្អូនស្រី សឿ សុធារ៉ា ដែលស្លាប់យប់មិញគឺម៉ោង ១១.៤១ យប់ថ្ងៃទី ២៨ តុលា ២០២២ ក្រោយពីមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរពេកដោយសា ឃេីញកូនស្រីខ្លួនធ្លាក់ខ្លួនក្រវេទនាសល់តែសំបកខ្លួននាពេលបច្ចុប្បន្ននេះ៕

Leave a Reply

Your email address will not be published. Required fields are marked *