ក្រុមការងារចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាលផ្តេចជ្ញាបន្តសកម្មភាពបំរើពលរដ្ឋដោយបេះដូងនិងស្មោះត្រង់

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាប្រធានក្រុមការងារចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បានគូសបញ្ជាក់ថា ក្រុមការងារចលនាស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងការចាប់យកបេះដូង និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ តាមរយៈភាពជាអ្នកដឹកនាំដែលមានការយកចិត្តទុកដាក់ ឆ្លើយតបទាន់ពេលវេលា មានប្រសិទ្ធភាព តាមគោលការណ៍និងស្មារតីគណបក្សប្រជាជនកម្ពុជា គឺ «មិនទុកឱ្យនរណាម្នាក់នៅឯកោ» នោះឡើយ។ សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ និងលើកទិសដៅភារកិច្ចបន្ត ឆ្នាំ២០២៧ របស់ក្រុមការងារចលនាស្រ្តី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សខេត្ត ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្តាល ក្រុមការងារចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ក្រុមការងារចលនាស្ត្រីតាមបណ្តាក្រុង ស្រុកទាំង១៣…

សម្តេចបវធិបតី ហ៊ុន ម៉ាណែត បានសម្រេចផ្ទេរភារកិច្ច មន្ត្រីរាជការ អភិបាលក្រុងស្រុកចំនួន៥រូប នៅខេត្តកណ្តាល

សម្តេចបវធិបតី ហ៊ុន ម៉ាណែត បានសម្រេចផ្ទេរភារកិច្ច មន្ត្រីរាជការ អភិបាលក្រុងស្រុកចំនួន៥រូប នៅខេត្តកណ្តាល។ មន្ត្រីម្នាក់ដែលមានស្នាដៃល្អ ក្នុងចំណោម5 គឺ លោក ចាប ចន័្ទវិទ្យា ឋានន្តរសក្កិឧត្តមមន្រ្តី ថ្នាក់លេខ៤ ពីអភិបាលនៃគណអភិបាល ស្រុកលើកដែក ឲ្យកានមុខតំណែងជា អភិបាលនៃគណអភិបានស្រុកកណ្តាលស្ទឹង។    

សម្តេចបវរធិបតី និង គុណសម្បត្តិនៃការដឹកនាំ

គុណសម្បត្តិនៃការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត‌ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលកាន់តំណែងនៅឆ្នាំ២០២៣។ ការឡើងកាន់តំណែងរបស់សម្តេចបានកើតឡើងក្នុងដំណាក់កាលដែលកម្ពុជាកំពុងបន្តអភិវឌ្ឍខ្លួន និងប្រឈមមុខនឹងបញ្ហាប្រឈមថ្មីៗទាំងក្នុង និងក្រៅប្រទេស ដូចជា ការប្រែប្រួលសេដ្ឋកិច្ចពិភពលោក ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងតម្រូវការក្នុងការកែលម្អជីវភាពប្រជាពលរដ្ឋ។ ក្នុងបរិបទនេះ ការដឹកនាំរបស់សម្តេចបានផ្តោតលើការបន្តរក្សាសន្តិភាព និងស្ថិរភាព ព្រមទាំងជំរុញការអភិវឌ្ឍប្រទេសឱ្យស្របទៅនឹងការផ្លាស់ប្តូរនៃសង្គម និងសេដ្ឋកិច្ចសម័យទំនើប។ ១. ការផ្តោតលើសន្តិភាព និងស្ថិរភាពជាតិ គុណសម្បត្តិសំខាន់មួយនៃការដឹកនាំ គឺការយកចិត្តទុកដាក់លើការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខសង្គម។ សន្តិភាពជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេស ព្រោះប្រសិនបើប្រទេសមានស្ថិរភាព…

ការហាត់ប្រាណ និង សុខភាព

អត្ថប្រយោជន៍នៃការហាត់ប្រាណចំពោះសុខភាព   ការហាត់ប្រាណ គឺជាសកម្មភាពដ៏សំខាន់មួយសម្រាប់ការរស់នៅប្រចាំថ្ងៃ ព្រោះវាផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ មនុស្សគ្រប់វ័យគួរតែមានទម្លាប់ហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីជួយឱ្យរាងកាយមានភាពរឹងមាំ មានថាមពល និងអាចបំពេញការងារប្រចាំថ្ងៃបានល្អ។ ការហាត់ប្រាណអាចធ្វើបានតាមវិធីផ្សេងៗ ដូចជា ដើរ រត់ ជិះកង់ ហែលទឹក លេងបាល់ទាត់ លេងបាល់ទះ ឬធ្វើលំហាត់ប្រាណនៅផ្ទះ។ ទោះបីជាយើងហាត់ប្រាណក្នុងរយៈពេលខ្លីក៏ដោយ ប្រសិនបើយើងធ្វើជាប្រចាំ វាអាចផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សុខភាព។   ជាដំបូង ការហាត់ប្រាណជួយពង្រឹងសុខភាពរាងកាយឱ្យកាន់តែរឹងមាំ។ នៅពេលយើងធ្វើលំហាត់ប្រាណ បេះដូង និងសរសៃឈាមត្រូវបានជំរុញឱ្យធ្វើការបានល្អ ធ្វើឱ្យឈាមរត់បានស្រួលទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ។ ការហាត់ប្រាណជាប្រចាំក៏អាចជួយពង្រឹងសាច់ដុំ…

អត្ថប្រយោជន៍នៃភាពស្មោះត្រង់ រវាងស្វាមី និង ភរិយា

អត្ថប្រយោជន៍នៃភាពស្មោះត្រង់ក្នុងភាពជា ប្តីប្រពន្ធ គឺមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការរស់នៅជាគូស្វាមីភរិយា ព្រោះភាពស្មោះត្រង់ជាមូលដ្ឋាននៃសេចក្តីស្រឡាញ់ ការជឿទុកចិត្ត និងសុភមង្គលក្នុងគ្រួសារ។ នៅពេលប្តីប្រពន្ធមានភាពស្មោះត្រង់ចំពោះគ្នា ពួកគេអាចនិយាយការពិត បង្ហាញអារម្មណ៍ និងចែករំលែកបញ្ហាផ្សេងៗក្នុងជីវិតដោយមិនចាំបាច់លាក់បាំង ឬកុហកគ្នា។ ភាពស្មោះត្រង់ជួយឱ្យប្តីប្រពន្ធយល់ពីចិត្ត និងតម្រូវការរបស់គ្នាកាន់តែច្បាស់ ហើយនៅពេលមានបញ្ហា ពួកគេអាចពិភាក្សា និងស្វែងរកដំណោះស្រាយជាមួយគ្នាដោយសន្តិវិធី។ ម្យ៉ាងទៀត ភាពស្មោះត្រង់ក៏ជួយកាត់បន្ថយការសង្ស័យ ការយល់ច្រឡំ ការឈ្លោះប្រកែក និងការបាត់បង់ទំនុកចិត្ត ដែលអាចធ្វើឱ្យជីវិតគូស្វាមីភរិយាមានភាពលំបាក។ លើសពីនេះ វាធ្វើឱ្យប្តីប្រពន្ធមានអារម្មណ៍ថាខ្លួនមានមនុស្សម្នាក់ដែលអាចពឹងផ្អែក និងទុកចិត្តបានទាំងក្នុងពេលមានសុភមង្គល និងពេលជួបការលំបាក។ នៅក្នុងគ្រួសារដែលមានភាពស្មោះត្រង់ ប្តីប្រពន្ធក៏អាចរួមគ្នាគ្រប់គ្រងហិរញ្ញវត្ថុ រៀបចំផែនការអនាគត និងចិញ្ចឹមកូនបានកាន់តែល្អ។…

ក្រសួងការងារ បន្តពង្រឹងសមត្ថភាពអធិការការងារ

(ភ្នំពេញ)៖ វិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦បានបើកវគ្គបណ្តុះបណ្តាលស្តីពី «បច្ចេកទេសអធិការកិច្ចការងារ និងការធ្វើអធិការកិច្ចដោយប្រើប្រាស់ប្រព័ន្ធឌីជីថល» ក្រោមអធិបតីភាព លោក អ៊ិន ខេមរា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីអធិការការងារនៅថ្នាក់កណ្តាល និងថ្នាក់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីខេត្តទាំង២៥ សរុបជាង ២៧០នាក់។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព ដល់ក្រុមអធិការការងារថ្នាក់ក្រសួង ថ្នាក់មន្ទីរ និងក្រុមចម្រុះ…

ភូមិចំនួន១១ ក្នុងឃុំជ័យធំ និងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋ

ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន១១ភូមិ ស្មើនឹង ១៥ ៧២៣ក្បាលដី រួមមាន៖ភូមិជ័យធំ ភូមិជ័យតូច ភូមិព្រែកថ្មី ភូមិជ្រៃលាស់ ភូមិតាគាត់លិច ភូមិភាគាត់កើត ឃុំជ័យធំ ភូមិជន្លឹង ភូមិតាំងឫស្សី ភូមិទ្រា និងភូមិរកាទី១ភូមិរកាទី២ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថា៖ ការបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះគឺមានសារៈសំខាន់ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដីមកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន​ មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥…

ក្រសួងការងារបង្ហាញអំពីឱកាសការងារនៅ តែមានបន្តសម្រាប់ផ្តល់ជូនអតីតពលករពីប្រទេសថៃ

កាលពីចុងខែវិច្ឆិកាកន្លងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា ឱកាសការងារចំនួន ៨៦,៨៩១ កន្លែង នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ហើយឱកាសការងារដែលមានច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តស្វាយរៀង។ ជាមួយគ្នានេះ ក្រសួងការងារ ក៏បានឱ្យដឹងដែរថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ បងប្អូនអតីតពលករត្រឡប់មកពីថៃប្រមាណជិត ២៩ម៉ឺននាក់ បានទទួលការងារធ្វើសម្រាប់ការងារនៅក្នុងប្រព័ន្ធ។ដោយឡែក…

កិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រចាំត្រីមាសទី៤ ខេត្តសៀមរាប

នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រចាំត្រីមាសទី៤ ស្ថិតក្រោមគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំដោយ លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ លោកស្រី ម៉ននី រង្សី លើកឡើងថា កិច្ចប្រជុំនាពេលនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងការផ្ដល់សេវាជាពហុវិស័យឆ្លើយតប…

ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែ

(ភ្នំពេញ) នាព្រឹកថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក អគ្គលេខាធិការរង នៃគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាមេបញ្ជាការរងអចិន្ត្រៃយ៍ នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា របស់នាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងផ្សព្វផ្សាយអនុក្រឹត្យស្តីពីឯកសណ្ឋានសញ្ញាសម្គាល់…