ភ្នំពេញ: អតីតអ្នកប្រដាល់បោះជំហានចូលក្នុងវិស័យហិរញ្ញវត្ថុ៖ ភាពភ្ញាក់ផ្អើលរបស់កីឡាករ ដាវ លីឌុច អំពីការចូលរួមជាមួយនឹងក្រុមហ៊ុនវិនិយោគ Macrofund នៅក្នុងអាជីពដែលមិននឹកស្មានដល់ ដាវ លីឌុច ដែលជាម្ចាស់ជើងឯកពិភពលោក Lethwei ដ៏ល្បីល្បាញបានប្តូរក្រណាត់រុំដៃប្រដាល់របស់គាត់ទៅជាសម្លៀកបំពាក់បែបអ្នកជំនួញវិញ។ កីឡាករប្រដាល់សញ្ជាតិកាណាដាបានចូលរួមជាមួយ Macrofund ក្នុងមុខតំណែងថ្មីជាប្រធានផ្នែកទំនាក់ទំនងនិងប្រព័ន្ធផ្សព្វផ្សាយ។ ដំណឹងនេះបានលេចឡើងបន្ទាប់ពីកិច្ចប្រជុំដ៏ល្បីមួយនៅទីក្រុងភ្នំពេញ ដែលថា លីឌុច ត្រូវបានគេប្រទះឃើញជាមួយនឹងស្ថាបនិកក្រុមហ៊ុន Macrofundគឺលោក អេនដ្រូ នីសិនបុម ក្នុងការពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុនចាន់ថុល របស់ប្រទេសកម្ពុជា។ កិច្ចប្រជុំបានគូសបញ្ជាក់ពីសក្តានុពលវិនិយោគដែលកំពុងរីកចម្រើនរបស់កម្ពុជា និងសារៈសំខាន់ខាងផ្នែកយុទ្ធសាស្ត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លីឌុច មានប្រវត្តិផ្នែកហិរញ្ញវត្ថុ មិនមែនជាបុគ្គលចម្លែកចំពោះឧស្សាហកម្មនេះទេ។ លីឌុច បានចែករំលែកថា ‹‹ខ្ញុំបានឈានជើងចូលក្នុងពិភពហិរញ្ញវត្ថុជាថ្មីម្តងទៀតបន្ទាប់ពីអស់រយៈពេលជាង ១៣ ឆ្នាំមកហើយ។ នៅពេលខ្ញុំមានអាយុ ១៩ ឆ្នាំ ខ្ញុំបានក្លាយជាអ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍កម្ចីទិញផ្ទះដែលមានអាយុក្មេងជាងគេក្នុងប្រវត្តិសាស្ត្ររបស់ធនាគារលូរេនធៀននៃប្រទេសកាណាដា (Laurentian Bank of Canada)››។ ការផ្លាស់ប្តូររបស់គាត់ចូលទៅក្នុងអាណាចក្រជំនួញ សបញ្ជាក់ឱ្យឃើញពីភាពបត់បែន និងផ្នត់គំនិតយុទ្ធសាស្ត្ររបស់គាត់។ Macrofund ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនាញពាណិជ្ជកម្មម៉ាក្រូ និងភាពវៃឆ្លាតភូមិសាស្ត្រនយោបាយ បន្តកំណត់ស្តង់ដារក្នុងការផ្តល់នូវការយល់ដឹងអំពីការផ្លាស់ប្តូរទីផ្សារ។ ជាមួយនឹងក្រុមធ្លាប់មានសមាសភាពមកពីអតីតពាណិជ្ជករវិនិយោគជាកម្មសិទ្ធិផ្ទាល់ខ្លួនខាងធនាគារ អ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យ និងអ្នកសិក្សាឆ្នើម Macrofund ផ្តល់នូវការវិភាគស៊ីជម្រៅនៅទូទាំងថ្នាក់ទ្រព្យសម្បត្តិផ្សេងៗ។ គំរូជម្រើសដែលមានកម្មសិទ្ធិរបស់ក្រុមហ៊ុននេះ […]
ព័ត៌មានអន្តរជាតិ
ឯកឧត្ដម ឃួង ស្រេងត្រូវបានសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន
សូមគោរពចូលរួមអបអរសាទរឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែល ឯកឧត្ដមត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ដោយមិនពុំទទួលប្រាក់បំណាច់មុខងារ ។
ជប៉ុន: លោក អាបេ សិនហ្សូ អតីតនាយករដ្ឋមន្រ្តី ជប៉ុន ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ ក្នុងអំឡុងពេលថ្លែងសុន្ទរកថា
តូក្យូ ជប៉ុន: លោក អាបេ សិនស្យូ អតីតនាយករដ្ឋមន្រ្តី ជប៉ុន ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗបន្ទាប់ពីលោករងកាលបលួចបាញ់ប្រហារ ដោយខ្មាន់កាំភ្លើង ក្នុងអំឡុងពេល លោកកំពុងថ្លែងសន្ទរកថា ក្នុងទីក្រុង Nara (ណារ៉ា) ដែលស្ថិតនៅភាគខាងលិច នៃប្រទេស ជប៉ុន។ នេះបើយោងតាមការចេញផ្សាយ របស់សាព័ត៌មាន NHK WORLD-JAPAN និងបណ្តាញសារព័ត៌មានធំៗអន្តរជាតិនានា នៅថ្ងៃសុក្រ ទី៨ ខែកក្តដា ឆ្នាំ ២០២២ នេះ។
ថ្ងៃនេះ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជា។
<<សាររបស់ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្រាប់ការផ្ដល់ជំនួយវ៉ាក់សាំង>> ថ្ងៃនេះ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជា។ ជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និង ដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ វ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាបណ្ណផលិតក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនមកដល់ រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះនៅពេលដែលការរៀបចំភ័ស្តុភារដោយ COVAX Facility បានបញ្ចប់។ ខ្ញុំសង្ឃឹមថាជំនួយនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្មណ៍មួយចំនួនរបស់ប្រជាជនកម្ពុជា។ ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មីដែលពិភពលោកកំពុងជួបប្រទះនេះ ការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាលគឺជាកត្តាសំខាន់សម្រាប់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។ មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយស្មើនឹងសរុបប្រមាណ ច្រើនជាង៥០លានដុល្លារអាមេរិកដល់កម្ពុជាដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវផងដែរ។ យើងក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។ ខ្ញុំក៏សូមឆ្លៀតក្នុងឱកាសនេះសម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ចំពោះអ្នកជំនាញសុខាភិបាល និងមន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធទាំងអស់ដែលកំពុងតែចាត់វិធានការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ដែលត្រូវខិតខំប្រឈមនឹងស្ថានភាពដ៏លំបាកនេះ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ដែលជាបញ្ហាពិភពលោកនេះ ជប៉ុននឹងបន្តសហការ និងធ្វើការរួមគ្នាជាមួយកម្ពុជាដែលជាមិត្តដ៏សំខាន់របស់យើង។ ខ្ញុំសង្ឃឹមថាស្ថានភាពនឹងអាចល្អប្រសើរឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយការផ្លាស់ប្ដូររវាងប្រទេសយើងទាំងពីរក៏ដូចជាក្នុងពិភពលោកនឹងអាចចាប់ផ្តើមឡើងវិញ។ ខ្ញុំសូមបួងសួងឲ្យប្រជាជនកម្ពុជាទាំងអស់មានសុខភាពល្អ និងមានសុវត្ថិភាព។
ពូជសត្វឆ្មា១២ប្រភេទ តម្លៃកប់ពពក ដែលថ្លៃបំផុតក្នុងលោក
អន្តរជាតិ៖ឆ្វាគឺជាសត្វចិញ្ចឹមមួយប្រភេទដែលមានការពេញនិយមបំផុតតាមបណ្ដាប្រទេសផ្សេងៗជាពិសេសក្នុងអាស៊ីនិងអ៊ឺរ៉ុប។ភាពក្រម៉ិចក្រម៉ើមស្លូតបូតកែវភ្នែកដ៏មុតថ្លារួមទាំងរោមដ៏ទន់អមនឹងសំឡេងស្រួចឆ្មាគឺជាមន្តស្នេហ៍ដ៏ទាក់ទាញសម្រាប់អស់អ្នកដែលចូលចិត្តសត្វចិញ្ចឹមប្រភេទនេះ។ នៅកម្ពុជានិងតាមតំបន់ជនបទសត្វឆ្មាគឺអាចរកបានដោយងាយហើយធ្វើការផ្ទេរពីម្ចាស់មួយទៅមួយដោយគ្មានការដោះដូរជារូបិយប័ណ្ណអ្វីនោះឡើយ។ ប៉ុន្តែបើនៅក្នុងទីប្រជុំជននិងក្នុងប្រទេសជឿនលឿន សត្វឆ្មា គឺមានតម្លៃមួយខ្ពស់គួរសម ដែលមានពូជខ្លះមានតម្លៃដល់ទៅរាប់សែនដុល្លារឯណោះ។ សារព័ត៌មានបានយកពូជឆ្មា១២ប្រភេទដែលមានតម្លៃបំផុតក្នុងលោកមកជម្រាបជូន៖ ១/ .The Ashera– តម្លៃពី១២៥.០០០ដុល្លារឡើងទៅ
ត្រាំប្រកាសបញ្ចប់ជីវិតកម្មវិធី TikTok និងWeChat លើទឹកដីអាមេរិកហើយ
អន្តរជាតិ៖ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំទើបតែបានចុះហត្ថលេខាក្តៅៗទៅលើបទបញ្ជាប្រតិបត្តិមួយដើម្បីហាមឃាត់ប្រតិបត្តិការរបស់ក្រុមហ៊ុនបៃដេនស៍(ByteDance)នៅលើទឹកដីមហាអំណាចមួយនេះ។នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBCនាព្រឹកថ្ងៃសុក្រទី៧ខែសីហា ឆ្នាំ២០២០។ សហរដ្ឋអាមេរិក នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះ ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ដើម្បីការពារសន្តិសុខជាតិ និងទុកពេល ៤៥ថ្ងៃ ដើម្បីលក់កម្មវិធីនេះ ទៅឱ្យក្រុមហ៊ុនអាមេរិក បើមិនដូច្នេះទេ TikTok មិនអាចបន្តប្រតិបត្តិការខ្លួននៅអាមេរិកបានទៀតទេ។ ជុំវិញបញ្ហានេះក្រុមហ៊ុនTikTokបានច្រោនចោលការចោទប្រកាន់នឹងបញ្ជាក់សាជាថ្មីថាខ្លួនមិនបានចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាលចិននោះទេ។កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋបាលលោកត្រាំក៏បានចាត់វិធានការស្រដៀងគ្នានេះដែរដើម្បីហាមឃាត់កម្មវិធីWeChatដែលគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនធិនសេន (Tencent)។ លោកដូណាល់ត្រាំបានបញ្ជាក់ថាការរីករាលដាលនៃកម្មវិធីទូរស័ព្ទចល័តដែលអភិវឌ្ឍនិងកាន់កាប់ដោយក្រុមហ៊ុនចិននៅសហរដ្ឋអាមេរិកគឺជាការគំរាមកំហែងដល់សន្តិសុខជាតិគោលនយោបាយការបរទេសនិងសេដ្ឋកិច្ចរបស់អាមេរិកផងដែរ។លោកត្រាំបានបន្ថែមទៀតថានៅក្នុងរបាយការណ៍មួយបានបង្ហាញថា ក្រុមហ៊ុន TikTok បានហាមឃាត់ខ្លឹមសារ ដែលមានលក្ខណៈនយោបាយដូចជាការតវ៉ានៅទីក្រុង ហុងកុង និងក្រុងប៉េកាំង ចំពោះបញ្ហាជនជាតិមូស្លីមអ៊ុយហ្គ័រ (Uighurs)។ គួរបញ្ជាក់ថាបច្ចុប្បន្ននេះក្រសួងសន្តិសុខជាតិអាមេរិករដ្ឋបាលសន្តិសុខដឹកជញ្ជូន(TSA)នៅតាមអាកាសយានដ្ឋានអាមេរិកនិងយោធាអាមេរិកបានហាមឃាត់TikTokនៅក្នុងទូរស័ព្ទរបស់រដ្ឋាភិបាលរួចមកហើយ។ ភ្លាមៗប្រទេសចិនមិនទាន់បញ្ចេញ ប្រតិកម្មណាមួយចំពោះទង្វើរបស់លោក ដូណាល់ ត្រាំ ខាងលើនេះនៅឡើយទេ៕
អ្នកចម្រៀងនីហ្សេរីយ៉ាម្នាក់ ដ៏មានប្រជាប្រិយភាព ត្រូវកាត់ទោសប្រហារជីវិត
អន្តរជាតិ៖កន្លងទៅថ្មីៗនេះអ្នកចម្រៀងដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងប្រទេសនីហ្សេរីយ៉ាលោកយ៉ាហាយ៉ាសារីហ្វអាមីនូត្រូវតុលាការសាសនាShariaក្នុងទីក្រុងHausawaFilinកាត់ទោសប្រហារជីវិតពីបទប្រមាថសាសនានៅក្នុងរដ្ឋKano។ លោកអាមីនូ អាយុ២២ឆ្នាំត្រូវបានតុលាការរកឃើញថាបានច្រៀងចម្រៀងបង្ហោះតាម WhatsApp កាលពីខែមិនាដែលមានន័យជាការប្រមាថដល់សាសនា។ថ្វីបើរូបគាត់ត្រូវបានកាត់ទោសប្រហារជីវិតដោយព្យួរកពិតមែន។ប៉ុន្តែលោកអាមីនូមិនបានបដិសេធន៍ការចោទប្រកាន់នោះទេ។ តុលាការក៏បានទុកឱកាសឱ្យគាត់ប្តឹងឧទ្ធរណ៍ផងដែរ។បណ្តារដ្ឋទាំងអស់នៅភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ាដែលកាន់សាសនាមូស្លីមដ៏ច្រើនលើសលប់តែងតែប្រើច្បាប់ទាំង២គឺសេគូឡានិងច្បាប់Sharia។ដែលជាច្បាប់សាសនាដ៏តឹងរ៉ឹងបំផុតសម្រាប់អ្នកកាន់សាសនាអ៊ិស្លាមនៅទីនោះគោរពប្រតិបត្តិ ។ប៉ុន្តែច្បាប់នេះមិនអនុវត្តន៍សម្រាប់អ្នកណាដែលមិនកាន់សាសនាអ៊ិស្លាមឡើយ។ ក្រុមអ្នកតវ៉ាបានចេញមកដោយកំហឹងនិងបានដុតផ្ទះរបស់ក្រុមគ្រួសារអ្នកចម្រៀងអាមីនូឆេះខ្ទេចអស់។ពួកគេក៏បានធ្វើដំណើរទៅកាន់ស្ថានីយ៍ប៉ូលិអ៊ិស្លាមទាមទារឱ្យមានការប្រឆាំងគាត់ឱ្យខ្លាំងបំផុតទៅតាមទោសរបស់គាត់៕
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជប៉ុន នឹងជួបគ្នានៅថ្ងៃទី២២ សីហា
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្ត្រីការបរទេសជប៉ុន នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៥:០០ នាទី នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ។ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា លោកម៉ូតេហ្គីតូស៊ីមីសឺរដ្ឋមន្ត្រីការបរទេសជប៉ុននឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២០ ។ ក្នុងអំឡុងពេលទស្សនកិច្ច លោក ម៉ូតេហ្គី តូស៊ីមីសឺ នឹងអញ្ជើញ ចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា និងជួបពិភាក្សាទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ […]