ព័ត៌មានសុខភាព និងសម្រស់

សាច់ក្របីនាំចូល ២កុងទីន័រ មានផ្ទុកជំងឺកូវីដ-១៩ …

ភ្នំពេញ៖ ក្រសួងសុខាភិបាល ធ្វើតេស្តរកឃើញសាច់ក្របីបង្កកនាំចូលពីប្រទេសឥណ្ឌា ចំនួន ២កុងទីន័រ មាន ផ្ទុកជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីប្រកាសលទ្ធផល ដែលបណ្តាញសារព័ត៌មាន Thank Peace News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ។

 

ក្រសួងសុខាភិបាលបានបញ្ជាក់ថា សាច់ក្របីបង្កកចំនួន២កុងទីន័រ ដែលរកឃើញមានកូវីដ-១៩ នេះ គឺស្ថិតចំណោមសាច់ក្របី ៥កុងទីន័រ ដែលបាននាំចូលមកប្រទេសកម្ពុជា។

 

បើយោងតាមលិខិត លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ សាច់ក្របីទាំង២ កុងទីន័រ ដែលរកឃើញមានផ្ទុក កូវីដ-១៩នោះ ត្រូវកម្ទេចចោលហើយ។ ការដុតកម្ទេចចោលសាច់ក្របីនេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ នៅឯស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕

Leave a Reply

Your email address will not be published. Required fields are marked *