Related Articles
សាច់ក្របីនាំចូល ២កុងទីន័រ មានផ្ទុកជំងឺកូវីដ-១៩ …
ភ្នំពេញ៖ ក្រសួងសុខាភិបាល ធ្វើតេស្តរកឃើញសាច់ក្របីបង្កកនាំចូលពីប្រទេសឥណ្ឌា ចំនួន ២កុងទីន័រ មាន ផ្ទុកជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីប្រកាសលទ្ធផល ដែលបណ្តាញសារព័ត៌មាន Thank Peace News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា សាច់ក្របីបង្កកចំនួន២កុងទីន័រ ដែលរកឃើញមានកូវីដ-១៩ នេះ គឺស្ថិតចំណោមសាច់ក្របី ៥កុងទីន័រ ដែលបាននាំចូលមកប្រទេសកម្ពុជា។ បើយោងតាមលិខិត លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ សាច់ក្របីទាំង២ កុងទីន័រ ដែលរកឃើញមានផ្ទុក កូវីដ-១៩នោះ ត្រូវកម្ទេចចោលហើយ។ ការដុតកម្ទេចចោលសាច់ក្របីនេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ នៅឯស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕
ស្នេហាស្រីស្រឡាញ់ស្រីគូស្នេហ៍ ម្ខាងជ្រើសរើសចងកសម្លាប់ខ្លួន
បន្ទាយមានជ័យ៖ស្នេហាស្រីស្រឡាញ់ស្រីគូស្នេហ៍ម្ខាងទៀតបានជ្រើសរើស”ផ្លូវស្លាប់”ដោយចងកសម្លាប់ខ្លួនដូចស្នេហានាងទាវ,នាងកង្រី,នាងវិធាវី…នាងសូលីយ៉េតដែរជាកម្លាំងប្រតិកម្មនឹងទំនៀមនំមិនធំជាងនាឡិ ហើយមេបាបំបែកមិនឱ្យស្រឡាញ់គ្នានោះ ។ អក្ខរាស្នេហាបណ្តាំទុកមុនអត្តឃាតដោយចង កតួអង្គស្រីដែលចាត់ទុកខ្លួនជាបងបានសរសេរថា ៖” បងលាអូនហើយ ។បើមានជាតិក្រោយ បងនឹងជួបអូនទៀត…” ។ជំងឺស្នេហាដាច់បង្ហៀរនោះ បានរុញសម្ពាធឱ្យតួអង្គស្រីជាបងចង កសម្លាប់ខ្លួន ចោលតួអង្គជាស្រីអូនកាលពីម៉ោង ៧យប់ ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២០ ក្នុងភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ស្ត្រីម្តាយឈ្មោះហ៊ារ៉ានអាយុ៥៦ឆ្នាំត្រូវជាម្ដាយបង្កើតជនរងគ្រោះបានប្រាប់ថា៖កូនស្រីអ្នកស្រីបានស្រឡាញ់មនុស្សស្រីដូចគ្នា។អ្នកស្រីអប់រំទូន្មានបំបែកពង្រត់គ្រប់វិធីនិងមធ្យោបាយក៏នៅតែមិនដាច់ឡើយ។កូនស្រីអ្នកស្រីមានឈ្មោះ ភឺស ស្រីនី ភេទស្រី អាយុ ២២ ឆ្នាំ រស់ក្នុងភូមិឃុំខាងលើ។ អ្នកស្រីបានហៅ ប្ដីឈ្មោះ ឡា លើត អាយុ ៥០ ឆ្នាំឱ្យជួយបីកូនស្រីជាទីស្រឡាញ់ដាក់ចុះមកលើក្ដារតែនាងបាន។ការស្លាប់នេះបើយោងខ្លឹមសយោងកំណត់ហេតុរបស់គណៈកម្មការចម្រុះធ្វើកោសល្យវិច្ច័យថានេះគឺធ្វើអត្តឃាដមែនមិនពាក់ព័ន្ធករណីអ្វីផ្សេងទេ៕
ករណីឆ្លងថ្មី ១១២នាក់ (លទ្ធផល:PCR)ថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០២២
សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០២២៖ -ករណីឆ្លងថ្មី ១១២នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) -ករណីជាសះស្បើយ ១០៥នាក់ -ករណីស្លាប់ ០នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០នាក់)