ព័ត៌មានជាតិ

ពិធីសំណេះសំណាលរបស់ ឯកឧត្តម នាយឧត្តម សេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋ លេខាធិការដ្ឋានអាកាសចរណ៍សុីវិល និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកសំរោង ខេត្តតាកែវ

នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសំរោង ឯកឧត្តម នាយឧត្តម សេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋ លេខាធិការដ្ ឋានអាកាសចរណ៍សុីវិល និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកសំរោង ទទួល បន្ទុក ៩ឃុំ អមដំណើរដោយឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកសំរោង និងជាប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះជួយឃុំទាំង ៩ ដោយមានការអញ្ជើញចូលរួម ពីលោក កេត ម៉ៅ អភិបាលនៃគណៈអភិបាល ស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិ បាលរងស្រុក មន្រ្តីរាជការចំណុះរដ្ឋបាលស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ បានអញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលដើម្បីពង្រឹងការគ្រប់គ្រង និងត្រួត ពិនិត្យបញ្ហាការបង្ការ នៃការរីករាលដាលជំងឺកូវីដ-១៩ នៅមូលដ្ឋានស្រុកសំរោង ។
នាឪកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត មានមតិសួរសុខទុក្ខ និងពាំនាំមតិផ្តាំផ្ញើសួរ សុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៑ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ រាជាណាចក្រកម្ពុជាដល់សមាជិកសមាជិកាដែលបានចូល
រួម និងមាន ប្រសាសន៍បញ្ជាក់បន្ថែមលើខ្លឹមសារសំខាន់ ៣ចំណុចដែលរួមមាន៖
១,ព្រឹត្តិការណ៍ ២០ កុម្ភៈ ទាក់ទងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ក៏ដូចជានៅមូលដ្ឋានស្រុកសំរោង ដោយបានអនុវត្តយ៉ាងមុឺងម៉ាត់ ក្នុងការអនុវត្តវិធានការ ៣ការពារ ៣កុំ និង២ចូលរួម ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍បន្តទៀត។
២,បញ្ហាប្រឈម និងបទពិសោធន៍ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩
៣,ការត្រៀមលក្ខណៈសម្បត្តិក្នុងការឈានឆ្ពោះទៅរកការបោះឆ្នោតក្រុម ប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥ នៅឆ្នាំ២០២២ ខាងមុខ។
ទន្ទឹមនឹងនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត រដ្ឋមន្ត្រីបានឧបត្ថម្ភ ឧបករណ៍ Rapit Test ចំនួន ២០០ ដល់រដ្ឋបាលស្រុក និងថវិកាដល់អ្នកចូលរួមក្នុងម្នាក់ៗ ១០,០០០ រៀល។​​ ប្រភពរដ្ឋបាល​ស្រុក សំរោង

 

 

Leave a Reply

Your email address will not be published. Required fields are marked *