#ក្រមសីលធម៌សកលដែលអាចអនុវត្តបាន
1. កុំខលទូរសព្ទ័ទៅនរណាម្នាក់លើសពីពីរដងជាប់គ្នា។ ប្រសិនបើគាត់មិនឆ្លើយការហៅ ត្រូវគិតថាគាត់កំពុងមានកាងារសំខាន់។
២-ខ្ចីលុយឬរបស់អ្នកផ្សេងត្រូវយកមកសងគេវិញវិញ។ បើអ្នកសងគេវិញកាន់តែលឿនវាកាន់តែ បង្ហាញថាអ្នកមានភាពស្មោះត្រង់ និងផ្តល់កិត្តិយសសម្រាប់ខ្លួនអ្នក។
3. ប្រសិនបើអ្នកណាម្នាក់ប៉ាវអាហារថ្ងៃត្រង់ឬអាហារពេលល្ងាច កុំកម្មង់ម៉ឺនុយថ្លៃ ៗ អោយសោះ។
4. កុំសួរសំណួរដែលខ្មាស់អៀនដូចជា ‘អូ អ្នកមិនទាន់រៀបការទេ?’, ‘ហេតុអ្វីបានជាអ្នកមិនមានកូន?’, ‘ហេតុអ្វីបានជាអ្នកមិនទិញផ្ទះ? ហេតុអ្វីមិនទិញឡាន?’ វាមិនមែនជាបញ្ហារបស់អ្នកទេ។
5. បើកទ្វារឱ្យមនុស្សដើរតាមពីក្រោយអ្នក។ មិនខ្វល់ថាជាបុរស ឬស្ត្រី។ វាជាសុជីវធម៌ក្នុងការប្រព្រឹត្តចំពោះអ្នកដទៃនៅទីសាធារណៈ។
6. ប្រសិនបើអ្នកជិះតាក់ស៊ីជាមួយនរណាម្នាក់ ហើយលើកនេះគាត់ជាអ្នកចេញលុយឡាន។ លើកក្រោយ អ្នកគួរតែជាអ្នកចេញប្រាក់ម្តង។
7. គោរពមតិផ្អ្នកដ៏ទៃ ដោយសារតែអ្នកប្រហែលជាមើលឃើញថាវាជា 6 ប៉ុន្តែអ្នកផ្សេងទៀតប្រហែលជាមើលឃើញថាវាជា 9 និងជាមតិទីពីរ។ វាអាចជាជម្រើសដ៏ល្អ។
9. ប្រសិនបើអ្នកលេងសើចនរណាម្នាក់ ហើយគាត់មិនចូលចិត្តទេ ឈប់លេងហើយកុំធ្វើវាទៀត។
10. ពេលនរណាម្នាក់ជួយ កុំភ្លេចនិយាយថា “អរគុណ”។
11. អាចសរសើរនរណាម្នាក់នៅចំពោះមុខសាធារណជនបាន ប៉ុន្តែប្រសិនបើរិះគន់ ត្រូវនិយាយទល់មុខគ្នា១ទល់១។
12. កុំនិយាយពីទម្ងន់ទៅអ្នកដ៏ទៃ គ្រាន់តែនិយាយថាគាត់រាងស្អាត បើគាត់ចង់និយាយពីការសម្រកទម្ងន់ គាត់នឹងនិយាយហេីយ។
13. ប្រសិនបើនរណាម្នាក់បង្ហាញរូបភាពនៅលើទូរស័ព្ទរបស់ពួកគេ។ កុំអូសអេក្រង់ ព្រោះយើងមិនដឹងថាមានអ្វីក្នុងរូបបន្ទាប់នោះទេ។
14. ប្រសិនបើមិត្តរួមការងារនិយាយថា វេជ្ជបណ្ឌិតបានណាត់ជួបថ្ងៃនេះ កុំសួរថាតើទៅជួបរឿងអ្វី កុំបង្ខំគាត់ឱ្យប្រាប់អ្នកពីអ្វីដែរ ប្រសិនបើគាត់ចង់អោយអ្នកដឹង គាត់នឹងប្រាប់ខ្លួនឯងដោយមិនចាំបាច់សួរនោះទេសួរ។
15. ប្រព្រឹត្តចំពោះស្ត្រីអ្នកសំអាត ដូច ធ្វេីជាមួយCEO ព្រោះគ្មាននរណាម្នាក់មានអារម្មណ៍ល្អឡើយ។ គ្មានអ្នកណាកោដសរសេីរអ្នកជេរប្រមាថអ្នកដទៃនោះទេ គេកោតសរសើរ លុះត្រាតែឃើញអ្នកប្រព្រឹត្តចំពោះអ្នកដទៃដោយការគោរព។
16. ប្រសិនបើនរណាម្នាក់កំពុងនិយាយ កុំងើយក្បាលមើលទូរស័ព្ទវា អាកប្បកិរិយាអាក្រក់ណាស់។
17. កុំណែនាំអ្វីទៅនរណាម្នាក់ ប្រសិនបើគាត់មិនបានសួរ
18. ប្រសិនបើអ្នកមិនបានឃើញនរណាម្នាក់អស់រយៈពេលជាច្រើនឆ្នាំ កុំសួរអំពីអាយុនិងប្រាក់ខែរបស់គាត់អោយសោះ។
19. កុំចេះដឹងអ្នកដទៃ បេីវាមិនទាក់ទងនិងយេីង ជាមួយយើង។
20. ដោះវ៉ែនតារបស់អ្នកចេញ នៅពេលអ្នកនិយាយជាមួយនរណាម្នាក់នៅខាងក្រៅ។ វាជាកិត្តិយស ហើយការប៉ះភ្នែកគឺមានតម្លៃដូចពាក្យសម្ដី។
21. កុំនិយាយអំពីទ្រព្យសម្បត្តិនៅចំពោះមុខអ្នកខ្វះខាត។ ហើយកុំនិយាយពីកូននៅចំពោះមុខអ្នកដែលមិនអាចមានកូន។
22. បន្ទាប់ពីបានទទួលសារដ៏ល្អមួយ កុំភ្លេចនិយាយ “អរគុណសម្រាប់សារដ៏ល្អ”
#គំនិតល្អ #សីលធម៌
#credit Coach Samkol