Related Articles
សាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២១ បានរៀបចំពិធីប្រកាសតែងតាំង អភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំ៖ សាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២១ បានរៀបចំពិធីប្រកាសតែងតាំង អភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ប្រារព្ធអង្គពិធីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចចៅហ្វាវាំងគង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង និង សម្តេចក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិករាជរដ្ឋាភិបាល និង គណអភិបាលខេត្ត លោកស្រីជាអភិបាលក្រុង ស្រុក និង ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។ យោងតាមព្រះរាជក្រឹត្យត្រូវបានត្រាស់បង្គាប់តែងតាំងឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំងជាអភិបាល នៃគណអភិបាលខេត្តកំពង់ឆ្នាំង ជំនួសឯកឧត្តមឈួរ ច័ន្ទឌឿន ដែលត្រូវតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និង តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ត្រូវបានតែងតាំង លោកនៃ ចារី អតីតជាអភិបាលរង នៃខេត្តកណ្ដាល ផ្លាស់មកជាអភិបាលរងខេត្តកំពង់ឆ្នាំង ផងដែរ៕ ព្រះរាជក្រឹត្យ នស/រកត/០៦២១/៤៩៣ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម […]
សមត្ថកិច្ចដកហូតត្រីត្រសក់១ក្បាល ទម្ងន់៩គីឡូក្រាមពីជនល្មើស
ស្ទឹងត្រែង ៖កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែងបានចុះពិនិត្យទីតាំងនេសាទខុសច្បាប់ ចំនួន ៩កន្លែងនិងដកហូតត្រីត្រសក់មួយក្បាលមានទម្ងន់រហូតដល់ទម្ងន់៩គីឡូក្រាមនិងត្រីខ្យាមួយក្បាល។ការដកហូតត្រីបានធ្វើឡើងនៅត្រង់ចំណុចអូរអញ្ជាង ស្ថិតក្នុងភូមិខ្សាច់ថ្មី ឃុំតាឡាតស្រុកសេសាន ខេត្តស្ទឹងត្រែងកាលពីរសៀលថ្ងៃទី២០ខែសីហាឆ្នាំ២០២០។ លោកវរសេនីយ៍ឯកឯក វ៉ា សុផាន់ នាយ ការិយាល័យ ប្រឆាំង បទល្មើសសេដ្ឋកិច្ចបានឱ្យដឹងថានៅរដូវ នេះ គឺជារដូវបិទនេសាទតែសកម្មភាពនេសាទខុសច្បាប់នៅតែកើតមានតាមទីដាច់ស្រយាលមួយចំនួន ជា ហេតុ ធ្វើឱ្យបាត់បង់ នូវ ពូជ ត្រី សំខាន់ៗ ។ លោកវរសេនីយ៍ឯកឯក បាន បន្ត ទៀត ថា ការ ចុះ ស្វែងរកទីតាំងនេសាទខុសច្បាប់នេះ សមត្ថកិច្ច បាន រក ឃើញ ទីតាំង ដាក់ឆ្នុកខុសច្បាប់ ក្នុងអូរចំនួន៩កន្លែង នៅ ក្នុង អន្លង់ អភិរក្ស របស់ សហគមន៍ សាមគ្គី រុងរឿង។ក្នុងនោះបាន ដកហូត ឧបករណ៍ នេសាទ ខុសច្បាប់ មួយ ចំនួន និង ប្រភេទ […]