ព័ត៌មានអន្តរជាតិ

កីឡាករប្រដាល់ ដាវ លីឌុច ( Dave Leduc) បោៈជំហ៊ានឈានចូលក្នុងវិស័យក្រុមហ៊ុនហិរញ្ញវត្ថុ

ភ្នំពេញ:  អតីតអ្នកប្រដាល់បោះជំហានចូលក្នុងវិស័យហិរញ្ញវត្ថុ ភាពភ្ញាក់ផ្អើលរបសកីឡាករ ដាវ លីឌុចអំពីការចូលរួមជាមួយនឹងក្រុមហ៊ុនវិនិយោគ Macrofund

នៅក្នុងអាជីពដែលមិននឹកស្មានដល ដាវ លីឌុចដែលជាម្ចាស់ជើងឯកពិភពលោក Lethwei ដ៏ល្បីល្បាញបានប្តូរក្រណាត់រុំដៃប្រដាល់របស់គាត់ទៅជាសម្លៀកបំពាក់បែបអ្នកជំនួញវិញ កីឡាករប្រដាល់សញ្ជាតិកាណាដាបានចូលរួមជាមួយ Macrofund ក្នុងមុខតំណែងថ្មីជាប្រធានផ្នែកទំនាក់ទំនងនិងប្រព័ន្ធផ្សព្វផ្សាយ

ដំណឹងនេះបានលេចឡើងបន្ទាប់ពីកិច្ចប្រជុំដ៏ល្បីមួយនៅទីក្រុងភ្នំពេញ ដែលថាលីឌុច ត្រូវបានគេប្រទះឃើញជាមួយនឹងស្ថាបនិកក្រុមហ៊ុន Macrofundគឺលោក អេនដ្រូ នីសិនបុម ក្នុងការពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុនចាន់ថុល របសប្រទេសកម្ពុជា កិច្ចប្រជុំបានគូសបញ្ជាក់ពីសក្តានុពលវិនិយោគដែលកំពុងរីកចម្រើនរបស់កម្ពុជា និងសារៈសំខាន់ខាងផ្នែកយុទ្ធសាស្ត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លីឌុច មានប្រវត្តិផ្នែកហិរញ្ញវត្ថុ មិនមែនជាបុគ្គលចម្លែកចំពោះឧស្សាហកម្មនេះទេ លីឌុច បានចែករំលែកថា ‹‹ខ្ញុំបានឈានជើងចូលក្នុងពិភពហិរញ្ញវត្ថុជាថ្មីម្តងទៀតបន្ទាប់ពីអស់រយៈពេលជាង ១៣ ឆ្នាំមកហើយ នៅពេលខ្ញុំមានអាយុ ១៩ ឆ្នាំ ខ្ញុំបានក្លាយជាអ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍កម្ចីទិញផ្ទះដែលមានអាយុក្មេងជាងគេក្នុងប្រវត្តិសាស្ត្ររបស់ធនាគារលូរេនធៀននៃប្រទេសកាណាដា (Laurentian Bank of Canada)›› ការផ្លាស់ប្តូររបស់គាត់ចូលទៅក្នុងអាណាចក្រជំនួញ សបញ្ជាក់ឱ្យឃើញពីភាពបត់បែន និងផ្នត់គំនិតយុទ្ធសាស្ត្ររបស់គាត់។

Macrofund ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនាញពាណិជ្ជកម្មម៉ាក្រូ និងភាពវៃឆ្លាតភូមិសាស្ត្រនយោបាយ បន្តកំណត់ស្តង់ដារក្នុងការផ្តល់នូវការយល់ដឹងអំពីការផ្លាស់ប្តូរទីផ្សារ។ ជាមួយនឹងក្រុមធ្លាប់មានសមាសភាពមកពីអតីតពាណិជ្ជករវិនិយោគជាកម្មសិទ្ធិផ្ទាល់ខ្លួនខាងធនាគារ អ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យ និងអ្នកសិក្សាឆ្នើម Macrofund ផ្តល់នូវការវិភាគស៊ីជម្រៅនៅទូទាំងថ្នាក់ទ្រព្យសម្បត្តិផ្សេងៗ។ គំរូជម្រើសដែលមានកម្មសិទ្ធិរបស់ក្រុមហ៊ុននេះ ផ្តល់នូវទស្សនវិស័យតែមួយគត ជាពិសេសមានតម្លៃក្នុងការវាយតម្លៃទីផ្សារដែលកំពុងរីកចម្រើនដូចជាប្រទេសកម្ពុជា។

ក្នុងជំនួបនោះ Macrofund បានលើកឡើងពីកត្តាជំរុញសំខាន់ៗមួយចំនួនស្តីពីកំណើនសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍របស់កម្ពុជា។ ពួកគេបានចង្អុលបង្ហាញអំពីផែនការសម្រាប់បណ្តាញផ្លូវដែកល្បឿនលឿន ដើម្បីកែលម្អការតភ្ជាប់ក្នុងតំបន និងការអភិវឌ្ឍន៍ជាយុទ្ធសាស្រ្តនៃព្រែកជីកហ្វូណនតេជោ ដែលត្រូវបានរំពឹងថានឹងពង្រឹងគុណសម្បត្តិពាណិជ្ជកម្មរបស់កម្ពុជាតាមដងទន្លេមេគង្គ។ យោងតាម ​​Macrofund ប្រទេសកម្ពុជាមានប្រជាសាស្រ្តល្អបំផុតនៅអាស៊ី ដែលផ្តល់កម្លាំងពលកម្មយ៉ាងស្វាហាប់សម្រាប់កំណើននាពេលអនាគត

តម្លៃអចលនទ្រព្យនៅក្នុងទីក្រុងដូចជាខេត្តព្រះសីហនុបានកើនឡើង 800% ចាប់តាំងពីឆ្នាំ 2018 ដែលបង្ហាញពីទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើន ការវិនិយោគរបសចិនយ៉ាងឆាបរហ័សបានបង្កើតឱកាសរួមយ៉ាងសំខានក្នុងវិស័យហិរញ្ញវត្ថុ គំរូប្រជាសាស្រ្តរបស Macrofundបង្ហាញពីកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ដែលជំរុញដោយប្រជាជនវ័យក្មេង និងរស់រវើក

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានបំណងចង់ឱ្យ Macrofund ជួបជាមួយឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនិយតករមូលបត្រកម្ពុជា (SERC) និងជាប្រធានផ្សារមូលបត្រកម្ពុជា (CSX) ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា

លីឌុច បានសម្តែងការសាទរចំពោះការចូលរួមជាមួយ Macrofund នៅក្នុងធ្វីតជាបន្តបន្ទាប់ដោយបញ្ជាក់ថា ‹‹វាជាកិត្តិយសណាស់ដែលបានជួបជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា››ហើយ ‹‹ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលខ្ញុំបានចូលរួមជាមួយ Macrofund ជាប្រធានផ្នែកទំនាក់ទំនង និងយុទ្ធសាស្ត្រប្រព័ន្ធផ្សព្វផ្សាយ សូមអរគុណ អេនដ្រូ នីសិនបុម សម្រាប់ការជឿទុកចិត្តរបស់អ្នក››

អេនដ្រូ នីសិនបុម ស្ថាបនិក Macrofund មានប្រវត្តិគួរឱ្យចាប់អារម្មណ៍ក្នុងផ្នែកហិរញ្ញវត្ថុ គាត់ទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ចពីសាលា វ័រតុន នៃសាកលវិទ្យាល័យផេនស៊ីលវ៉ានៀ នីសិនបុម ធ្លាប់បម្រើការជាប្រធានផ្នែកស្រាវជ្រាវម៉ាក្រូនៅ Soros Fund Management និងបានធ្វើការជាពាណិជ្ជករវិនិយោគជាកម្មសិទ្ធិផ្ទាល់ខ្លួននៅធនាគារធំៗមួយចំនួន។

ឥឡូវនេះ លីឌុច រស់នៅក្នុងប្រទេសកម្ពុជាជាមួយគ្រួសាររបស់គាតដោយសារតែប្រទេសកម្ពុជាមានសុវត្ថិភាព និងការរីកចម្រើនយ៉ាងឆាប់រហ័ស លោកបានចែករំលែកថា ‹‹ព្រះរាជាណាចក្រកម្ពុជាពិតជាបើកចំហសម្រាប់ពិភពលោក ស្វាគមន៍អ្នកវិនិយោគបរទេស ហើយយើងមានបំណងគាំទ្រដល់កំណើននេះ។»

ជាមួយនឹងការចូលរួមរបស លីឌុច ព្រមទាំងមានភាពជាអ្នកដឹកនាំរបស នីសិនបុម ធ្វើឱ្យ Macrofund មានជំហររឹងម៉ាំក្នុងការពង្រឹងបន្ថែមនូវយុទ្ធសាស្រ្តទំនាក់ទំនងរបស់ខ្លួន និងពង្រីកវត្តមានប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនក្រុមហ៊ុននៅតែប្តេជ្ញាចិត្តក្នុងការផ្តល់នូវការវិភាគ និងការយល់ដឹងគ្រប់ជ្រុងជ្រោយ ដោយជួយវិនិយោគិនរុករកភាពស្មុគស្មាញ និងចាប់យកឱកាសនៅក្នុងទីផ្សារថាមវន្តរបស់ប្រទេសកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *