ព័ត៌មានសិល្បះនិងកីឡា

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហពន្ធ័ យុវជនកម្ពុជា ចង់ឲ្យក្រសួងសេនាធិការ អ្នករៀបចំកម្មវិធី និង បុគ្គលដែជាកម្មវត្ថុផ្ទាល់ ឯម រៀម ស្វែងរកចំណុចរួមដែលជាប្រយោជន៍សម្រាប់ជាតិ បន្ទាប់ពីមានផ្ទុះកាវែកញែក ផ្ទុយនិងស្រប ក្នុងរូបភាពសម្លៀកបំពាក់បែបពាក់កណ្តាលខ្លួន។

(តាកែវ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហពន្ធ័ យុវជនកម្ពុជា ចង់ឲ្យក្រសួងសេនាធិការ អ្នករៀបចំកម្មវិធី និង បុគ្គលដែជាកម្មវត្ថុផ្ទាល់ ឯម រៀម ស្វែងរកចំណុចរួមដែលជាប្រយោជន៍សម្រាប់ជាតិ បន្ទាប់ពីមានផ្ទុះកាវែកញែក ផ្ទុយនិងស្រប ក្នុងរូបភាពសម្លៀកបំពាក់បែបពាក់កណ្តាលខ្លួន។ ឯកឧត្តមបានសសេរតាមទំព័រហ្វេសបុករបស់លោកថា “ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់នូវការផ្លាស់ប្តូរយោបល់គ្នាក្នុងចំណោមសាធារណជន ស្តីពីការបង្ហាញខ្លួនរបស់លោក ឯម រៀម ក្នុងរូបភាពសម្លៀកបំពាក់ (ដោយច្នៃចេញពីហូលខ្មែរ) បែបពាក់កណ្តាលខ្លួនក្នុងកម្មវិធីពានរង្វាន់ Pleng Music Award ឆ្នាំ២០២៣។ ខ្ញុំផ្ទាល់យល់ថា ការបញ្ចេញទស្សនៈទាំងនោះ ពិតជាមានតម្លៃ ប៉ុន្តែយើងមិនគួរឲ្យការបញ្ចេញយោបល់ទាំងនោះ ក្លាយជាទំនាស់ ការរិតត្បិត ឬការបែកបាក់ណាមួយក្នុងសង្គមយើងឡើយ។ ក្នុងន័យនេះ ខ្ញុំសូមស្នើឲ្យសាធារណជន មេត្តាចៀសវាងនូវការខ្វែងយោបល់គ្នានេះ ដោយគួរត្រឡប់មកស្វែងយល់បន្ថែមពីជំហរ និងភាពផ្សេងគ្នានៃគំនិត។ ជាមួយគ្នានេះ ខ្ញុំក៏សង្ឃឹមដែរថា អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសេនាធិការ អ្នករៀបចំកម្មវិធី រួមទាំងបុគ្គល ដែលជាកម្មវត្ថុផ្ទាល់ នឹងសហការសម្របសម្រួលលើកិច្ចការនេះ ដើម្បីរកចំណុចរួម ដែលជាប្រយោជន៍សម្រាប់ជាតិយើងទាំងអស់គ្នា។”  

ព័ត៌មានសិល្បះនិងកីឡា

លោកឧកញ៉ា ខេមរៈ សេរីមន្ត ចូលរួមថវិកា២០០០ដុល្លារដល់ អ្នកនាង សឿ សុធារ៉ា បន្ទាប់ទទួលដំណឹងថាម្តាយអ្នកនាងទទួលមរណភាព នឹងខ្វះខាតលុយធ្វេីបុណ្យ

ភ្នំពេញ៖ ក្រោយពីទទួលដំណឹងថា តារាសម្តែងល្បីឈ្មោះ សឿ សុធារ៉ា ជួបទុក្ខធំដោយអ្នកម្ដាយរបស់អ្នកនាងបានទទួលមរណភាពកាលពីរាត្រីថ្ងៃទី២៨ ខែតុលា ២០២២ ហើយសូម្បីតែលុយធ្វេីបុណ្យក៍គ្មានគ្រប់គ្រាន់ដែ លុះព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២៕ បន្ទាប់ពីទួលបានព័ត៌ពីលោក សាវិន ហ្វីលីប បង្ហោះតាមរយះបណ្តាញសង្គមដោយឃើញគួអោយអាសូស្រណោះស្រណោកពេក លោកឧកញ៉ា ខេមរៈ សេរីមន្ត​ ក៏បានប្រកាសតាមរយះផេកផ្លូវការរបស់លោក ជូនថវិកា២០០០ដុល្លារដល់ អ្នកនាង សឿ សុធារ៉ា សម្រាប់ធ្វើបុណ្យជូនម្ដាយរបស់អ្នកនាង ដែលកំពុងធ្វើនៅ វត្តវិហារក្រាញ់ស្ថិតនៅឃុំ បឹងខ្យ៉ាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ផ្លូវជាតិលេខ២។ បើយោងតាមការខមមិនបង្ហោះរបស់លោក ឧកញ៉ា ខេមរៈ សេរីមន្ត បានថា 《សាវិន ហ្វីលីព Savin Phillip អាណិតគាត់ណាស់ បងសុំលេខគាត់មួយមកបង ខ្ញុំជូន 2000$ សំរាប់ធ្វើបុណ្យជូនម្តាយគាត់》។ លោក សាវីន ហ្វីលីព ក៏បានតបថា《Khemarak Sereymun គាត់វេទនាណាស់ ប្អូនឧកញ៉ាអើយ នេះលេខគាត់ ……៕អរគុណ សណ្តានចិត្តអូនណាស់៕》 […]

ព័ត៌មានជាតិ ព័ត៌មានសិល្បះនិងកីឡា

ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញាខេត្ត កោះកុង បានឧបត្ថម្ភថវិការ..

ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត កោះកុង បានឧបត្ថម្ភថវិការចំនួន 5,000,000 ( ប្រាំលានរៀល) ដល់រដ្ឋបាលខេត្តកោះកុង ដើម្បីចូលរួម ប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ និងឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ ជំងឺ កូវីដ-១៩ ( COVID-19)  និង គ្រោះធម្មជាតិនានា ក្នុងខេត្ត។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាព និងសម្រស់

ស្នេហា​ស្រីស្រឡាញ់ស្រី​​គូស្នេហ៍​ ម្ខាងជ្រើសរើស​ចងក​សម្លាប់ខ្លួន​

បន្ទាយមានជ័យ៖ស្នេហាស្រីស្រឡាញ់ស្រីគូស្នេហ៍ម្ខាងទៀតបានជ្រើសរើស”ផ្លូវស្លាប់”ដោយចងកសម្លាប់ខ្លួនដូច​ស្នេហា​នាង​ទាវ​,​នាង​ក​ង្រី​,​នាង​វិធា​វី​…​នាង​សូលី​យ៉េត​ដែរ​ជា​កម្លាំង​ប្រតិកម្ម​នឹង​ទំនៀម​នំ​មិនធំ​ជាង​នាឡិ ហើយ​មេបា​បំបែក​មិនឱ្យ​ស្រឡាញ់គ្នា​នោះ ។​ អក្ខរា​ស្នេហា​បណ្តាំ​ទុក​មុន​អត្តឃាត​ដោយ​ចង ក​តួអង្គ​ស្រី​ដែល​ចាត់ទុក​ខ្លួន​ជា​បង​បានសរសេរថា ៖” បង​លា​អូន​ហើយ ។​បើ​មាន​ជាតិ​ក្រោយ បង​នឹង​ជួប​អូន​ទៀត​…” ។​ជំងឺ​ស្នេហា​ដាច់បង្ហៀរ​នោះ បាន​រុញ​សម្ពាធ​ឱ្យ​តួអង្គ​ស្រី​ជា​បង​ចង ក​សម្លាប់ខ្លួន ចោល​តួ​អង្គជា​ស្រីអូន​កាលពី​ម៉ោង ៧​យប់ ថ្ងៃទី ២០ ខែសីហា ឆ្នាំ​២០២០ ក្នុងភូមិ​ទ្រ​លោក​ត្បូង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​ ​ស្ត្រី​ម្តាយ​ឈ្មោះ​ហ៊ា​រ៉ា​ន​អាយុ​៥៦​ឆ្នាំ​ត្រូវជា​ម្ដាយបង្កើត​ជនរងគ្រោះ​បាន​ប្រាប់ថា​៖​កូនស្រី​អ្នកស្រី​បាន​ស្រឡាញ់​មនុស្ស​ស្រី​ដូចគ្នា​។​អ្នកស្រី​អប់រំ​ទូន្មាន​បំបែក​ពង្រត់​គ្រប់​វិធី​និង​មធ្យោបាយ​ក៏​នៅតែ​មិន​ដាច់​ឡើយ​។​កូនស្រី​អ្នកស្រី​មានឈ្មោះ ភឺស ស្រី​នី ភេទ​ស្រី អាយុ ២២ ឆ្នាំ រស់ក្នុង​ភូមិ​ឃុំ​ខាងលើ​។​ ​អ្នកស្រី​បាន​ហៅ ប្ដី​ឈ្មោះ ឡា លើ​ត អាយុ ៥០ ឆ្នាំ​ឱ្យជួយ​បីកូន​ស្រី​ជាទី​ស្រឡាញ់​ដាក់ចុះ​មកលើ​ក្ដារ​តែ​នាង​បាន​។​ការស្លាប់​នេះ​បើ​យោង​ខ្លឹម​ស​យោង​កំណត់ហេតុ​របស់​គណៈកម្មកា​រ​ចម្រុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ថា​នេះ​គឺ​ធ្វើអត្តឃាដ​មែន​មិន​ពាក់ព័ន្ធ​ករណី​អ្វី​ផ្សេង​ទេ​៕