ព័ត៌មានអន្តរជាតិ

កីឡាករប្រដាល់ ដាវ លីឌុច ( Dave Leduc) បោៈជំហ៊ានឈានចូលក្នុងវិស័យក្រុមហ៊ុនហិរញ្ញវត្ថុ

ភ្នំពេញ:  អតីតអ្នកប្រដាល់បោះជំហានចូលក្នុងវិស័យហិរញ្ញវត្ថុ៖ ភាពភ្ញាក់ផ្អើលរបស់កីឡាករ ដាវ លីឌុច​ អំពី​ការចូល​រួមជាមួយនឹងក្រុមហ៊ុនវិនិយោគ Macrofund នៅក្នុងអាជីពដែលមិននឹកស្មានដល់ ដាវ លីឌុច​ ដែលជាម្ចាស់ជើងឯកពិភពលោក Lethwei ដ៏ល្បី​ល្បាញ​បានប្តូរក្រណាត់រុំដៃប្រដាល់របស់គាត់ទៅជាសម្លៀកបំពាក់បែបអ្នកជំនួញវិញ។ កីឡាករ​ប្រដាល់សញ្ជាតិកាណាដាបានចូលរួមជាមួយ Macrofund ក្នុងមុខតំណែងថ្មីជាប្រធានផ្នែកទំនាក់ទំនងនិង​ប្រព័ន្ធផ្សព្វផ្សាយ។ ដំណឹង​នេះ​បាន​លេច​ឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំ​ដ៏​ល្បី​មួយ​នៅ​ទីក្រុង​ភ្នំពេញ ដែលថា​ លីឌុច ត្រូវ​បាន​គេ​ប្រទះ​​ឃើញ​ជាមួយ​នឹង​ស្ថាបនិក​ក្រុមហ៊ុន Macrofundគឺលោក អេនដ្រូ នីសិនបុម ក្នុង​ការ​ពិភាក្សា​ជាមួយ​​ឧបនាយក​រដ្ឋមន្ត្រី ស៊ុនចាន់ថុល របស់​ប្រទេសកម្ពុជា។ កិច្ច​ប្រជុំ​បានគូសបញ្ជាក់ពី​សក្តានុពលវិនិយោគដែលកំពុងរីកចម្រើនរបស់កម្ពុជា និងសារៈសំខាន់ខាងផ្នែកយុទ្ធសាស្ត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លីឌុច មានប្រវត្តិផ្នែកហិរញ្ញវត្ថុ មិនមែនជាបុគ្គលចម្លែកចំពោះឧស្សាហកម្មនេះទេ។ លីឌុច បានចែករំលែកថា ‹‹ខ្ញុំ​បានឈានជើង​ចូល​ក្នុង​ពិភព​ហិរញ្ញវត្ថុ​ជា​ថ្មី​ម្តង​ទៀត​បន្ទាប់​ពី​អស់​រយៈពេល​ជាង ១៣ ឆ្នាំ​មក​ហើយ។ នៅពេលខ្ញុំមានអាយុ ១៩ ឆ្នាំ ខ្ញុំបានក្លាយជាអ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍កម្ចីទិញផ្ទះដែលមានអាយុក្មេងជាងគេក្នុងប្រវត្តិសាស្ត្ររបស់ធនាគារលូរេនធៀននៃប្រទេសកាណាដា (Laurentian Bank of Canada)››។ ការផ្លាស់ប្តូររបស់គាត់ចូលទៅក្នុងអាណាចក្រជំនួញ សបញ្ជាក់ឱ្យឃើញពីភាពបត់បែន និងផ្នត់គំនិតយុទ្ធសាស្ត្ររបស់គាត់។ Macrofund ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនាញពាណិជ្ជកម្មម៉ាក្រូ និងភាពវៃឆ្លាតភូមិសាស្ត្រនយោបាយ បន្តកំណត់ស្តង់ដារក្នុងការផ្តល់នូវការយល់ដឹងអំពីការផ្លាស់ប្តូរទីផ្សារ។ ជាមួយនឹងក្រុមធ្លាប់មានសមាសភាពមកពីអតីតពាណិជ្ជករវិនិយោគជាកម្មសិទ្ធិផ្ទាល់ខ្លួនខាងធនាគារ អ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យ និងអ្នកសិក្សាឆ្នើម Macrofund ផ្តល់នូវការវិភាគស៊ីជម្រៅនៅទូទាំងថ្នាក់ទ្រព្យសម្បត្តិផ្សេងៗ។ គំរូជម្រើសដែលមានកម្មសិទ្ធិរបស់ក្រុមហ៊ុននេះ […]

ព័ត៌មានសន្តិសុខសង្គម

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់ឱ្យក្រុមការងារចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន!

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់ឱ្យក្រុមការងារចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន! “ក្មេងទំនើង” គឺយើងច្រើនសំដៅលើក្រុមក្មេងឈាមរាវ ដែលមានអាយុចន្លោះ ពី១៣ ទៅ១៨ឆ្នាំ ចូលចិត្តបង្កភាពអនាធិបតេយ្យក្នុងសង្គម មិនយកចិត្តទុកដាក់រៀនសូត្រ មិនស្ដាប់បង្គាប់ឪពុកម្ដាយ ធ្វើអ្វីៗតាមទំនើងចិត្ត មិនគោរពច្បាប់ មិនគោរពសីលធម៌ បង្កើតក្រុមបងតូចបងធំ និងដេញវាយកាប់ចាក់គ្នា រហូតឈានដល់ប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ។ សកម្មភាពទំនើងកោងកាច របស់ក្មេងទំនើង គឺជាការគំរាមកំហែងដល់សន្តិសុខសង្គម បង្កការភ័យខ្លាចនិងរំខានដល់អ្នកដ៏ទៃក្នុងសហគមន៍ ប្រើហិង្សា បង្ករបួសស្នាម ឬធ្វើឲ្យបាត់បង់អាយុជីវិត ថែមទាំង បំផ្លាញទ្រព្យសម្បត្តិនិងកិត្តិយសគ្រួសារ បំផ្លាញទ្រព្យសម្បត្តិអ្នកទៃ បំផ្លាញទ្រព្យ​សម្បត្តិរដ្ឋ ប៉ះពាល់ដល់ធនធានមនុស្សក្នុងសង្គម និងសេដ្ឋកិច្ចជាតិផងដែរ។ ដើម្បីចូលរួមបង្កាទប់ស្កាត់ និងបង្ក្រាប ក្រុមក្មេងទំនើងទាំងនេះ លោកឧត្តសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ក្រុមការងារ ចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន និង នាយក​ នាយករង​ លោកគ្រូ អ្នកគ្រូ តាមសាលាវិទ្យាល័យនិងអនុវិទ្យាល័យ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដើម្បីធ្វើការផ្សព្វផ្សាយ ដល់សិស្សានុសិស្ស […]

ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាព ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាព ក្រុមការងារគណ បក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! នាព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅបរិវេណទីស្នាក់ការគណបក្សសង្កាត់ព្រែកកំពឹស មានការរៀបចំពិធីប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស ដោយមានការអញ្ជើញចូលរួមពី លោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក ជុំ ឈាង ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ព្រែកកំពឹស ព្រមទាំង ឯកឧត្តម អស់លោកក្រុមការងារអមដំណើរ លោក លោកស្រីក្នុងជួរគណៈកម្មាធិការគណបក្សសង្កាត់ គណៈសាខាបក្ស និងអនុសាខាបក្ស ព្រមទាំងយុវជនសង្កាត់ សរុបទាំងអស់ចំនួន ៣៩៨នាក់។ ឯកឧត្តម រ័ត្ន ស៊្រាង បានថ្លែងឲ្យដឹងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចធិបតី […]

ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យប្រុសស្រី០៦នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យប្រុសស្រី០៦នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន! នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យប្រុសស្រីចំនួន ០៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន ០២ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង០២ករណីរួមមាន៖ *ករណីទី១៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១០ និង ទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចមុខបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិជម្ពូរវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងបន្តឆែកឆេរបន្ទប់ជួល នៅក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យករួមមាន ៖ ក្រាមសថ្លា សរុបចំនួន ១៥កញ្ចប់តូចធំ, ជញ្ជីងថ្លឹង០១គ្រឿង, សម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀន រួមនឹងសម្ភារមួយចំនួនទៀត។ ជនសង្ស័យទាំង០២នាក់ រួមមាន […]

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ដាក់ដំណើរការ នូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ឆ្ពោះទៅរកប្រព័ន្ធការងារបែបឌីជីថល សម្រាប់អាវុធហត្ថរាជធានីភ្នំពេញអនុវត្តជាលើកដំបូង!

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ដាក់ដំណើរការ នូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ឆ្ពោះទៅរកប្រព័ន្ធការងារបែបឌីជីថល សម្រាប់អាវុធហត្ថរាជធានីភ្នំពេញអនុវត្តជាលើកដំបូង!   នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការផ្សព្វផ្សាយនិងដាក់ឲ្យប្រើប្រាស់ នូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីអនុវត្តនូវប្រព័ន្ធការងារតាមបែបឌីជីថលថ្មី ទាក់ទងនឹងការគ្រប់គ្រងចំនួនទ័ព ការតាមដានស្ថានភាពសុខភាពទ័ពម្នាក់ៗ ផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន ការប្រមូលនិងរក្សាព័ត៌មាន ដោយផ្តោតលើការប្រើប្រព័ន្ធអ៊ីនធឺណេតកុំព្យូទ័រនិងទូរស័ព្ទដៃជាសំខាន់។   ចំពោះគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ឆ្ពោះទៅរកប្រព័ន្ធការងារបែបឌីជីថល នេះ គឺជាបទពិសោធន៍ថ្មីមួយទៀត ដែលផ្តួចផ្តើមនិងចងក្រងឡើង ដោយលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្ទាប់ពីទើបតែរៀបចំ ដាក់ដំណើរការនូវកម្មវិធីហ្វឹកហ្វឺន Simulation ដោយយកនូវចំណេះជំនាញដែលលោកបានរៀននៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី ច្របាច់បញ្ចូលជាមួយស្ថានភាពជាក់ស្តែងនៅកម្ពុជានិងការរីកចម្រើននៃពិភពលោក យកមកធ្វើទំនើបកម្មលើប្រព័ន្ធការងារ ស្របតាមការរីកចម្រើនរបស់រាជរដ្ឋាភិបាលឌីជីថល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានជាតិ

ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!

ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ផ្តើមចែកពាក្យដល់បេក្ខជន ដែលចង់ចុះឈ្មោះចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ បានមួយចំនួនហើយ។ ដូចច្នេះ សូមជូនដំណឹងដល់បងប្អូន ដែលមានកូនក្មួយ ចង់ចូលក្របខ័ណ្ឌ កងរាជអាវុធហត្ថ សូមរួសរាន់ មកទទួលយកឯកសារដាក់ពាក្យ (ដោយឥតគិតប្រាក់) នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ រៀងរាល់ម៉ោងធ្វើការ សម្រាប់សាមីខ្លួនដែលមានអាសយដ្ឋានរស់នៅក្នុងរាជធានីភ្នំពេញ។ លក្ខណ្ឌ៖ ១- មានសញ្ជាតិខ្មែរ ភេទប្រុស (នៅលីវ) ២- មានអាយុពី ១៨ ដល់ ២៥ឆ្នាំ (គិតត្រឹមថ្ងៃដាក់ពាក្យ) ៣- មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ ៤- មានភក្ដីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ ៥- មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬសមមូលសញ្ញាបត្រ ៦- មានកម្ពស់ចាប់ពី ១,៧០ម៉ែត្រចិតសិបឡើងទៅ ៧- […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារនៅប្រទេសអូស្រ្តាលី

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារនៅប្រទេសអូស្រ្តាលី   ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសអូស្រ្តាលី ដើម្បីបំពេញទស្សនកិច្ចការងារ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះ បានប្រព្រឹត្តទៅដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យមហាផ្ទៃ ជាពិសេសលើការងារអន្តោប្រវេសន៍។   នៅប្រទេសអូស្រ្តាលី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងជួបជាមួយរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌ នៃរដ្ឋាភិបាលអូស្ត្រាលី ជួបជាមួយថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃក្រសួងការបរទេសនិងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីជាន់ខ្ពស់នគរបាលសហព័ន្ធអូស្ត្រាលី។ ជំនួបទាំងនោះ នឹងផ្ដោតលើការពិភាក្សា និងពិនិត្យលទ្ធភាពក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្ដូរបទពសោធទៅវិញទៅមកលើការងារអន្តោប្រវេសន៍ សន្តិសុខសាយប័រ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។   ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការដែលបាននិងកំពុងអនុវត្តលើការងារអន្តោប្រវេសន៍ […]

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត សាយ សំអាល់ អញ្ជើញជាអធិបតីភាពប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តកែប ទាំង១៥រូប ក្នុងអាណត្តិទី៤​ នេះ

ឯកឧត្តមបណ្ឌិត សាយ សំអាល់ អញ្ជើញជាអធិបតីភាពប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តកែប ទាំង១៥រូប ក្នុងអាណត្តិទី៤​ នេះ កែប៖ រដ្ឋបាលខេត្តកែប បានប្រារព្ធពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នេះ។ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសេះស នៃសាលាខេត្តកែប ដោយមានការអញ្ជើញចូលរួមពីសំណាក ឯកឧត្តម សំ​ សារីន​ ប្រធានក្រុមប្រឹក្សាខេត្តកែបអាណត្តិថ្មី​ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​ ឯកឧត្តម​ លោកជំទាវ​ ប្រធាន​ អនុប្រធាន​ សមាជិក​ សមាជិការ​​ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់ថ្នាក់ សមាជិក​ សមាជិកា​ ក្រុមប្រឹក្សា​ខេត្តអាណត្តិថ្មី​ អភិបាលរងខេត្ត លោកឧត្ដមសេនីយ៍​ វរសេនីយ៍​ កងកម្លាំងទាំងបី​ មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក និងអ្នកពាក់ព័ន្ធជាច្រេីនរូប។ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ […]

ព័ត៌មានជាតិ

ប្រកាស​ស្ដី​ពីការ​ផ្ទេរភារកិច្ច​ និង តែងតាំង ​ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ នៃ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ

ប្រកាស​ស្ដី​ពីការ​ផ្ទេរភារកិច្ច​ និង តែងតាំងលោកវរៈសេនីយ៍ឯក​ ដេ​ ម៉ៅ​ ពី​ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ នៃ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ទៅ​ជា​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ទេសចរណ៍​ និង​ តែងតាំង​លោកវរៈសេនីយ៍ទោ​​ ខាន់​ សារឿន​ ពី​អនុប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ទៅជា​ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ជំនួស​លោក​វរសេនីយ៍​ឯក​ ដេ​ ម៉ៅ​ វិញ។

ព័ត៌មានសុខភាព និងសម្រស់

ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការបានលើកទឹកចិត្ត អង្គការ FHI 360 ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ដោយពិនិត្យលទ្ធភាពក្នុងការពង្រីកវិសាលភាពនៃគម្រោងបច្ចុប្បន្ននេះ

ភ្នំពេញ:នៅព្រឹកថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) ដែលដឹកនាំដោយ លោកស្រី Desiree Pipkins ប្រធានផ្នែកផលប៉ះពាល់ប្រចាំការិយាល័យកណ្តាលសហរដ្ឋអាមេរិក នៃអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) នៅទីស្តីការក្រសួងសុខាភិបាល។   ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ និងថ្លែងអំណរគុណដល់ អង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) ដែលបានចូលរួមជាមួយក្រសួងសុខាភិបាល ដែលបានគាំទ្រក្រសួងសុខាភិបាលក្នុងការកសាងប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជា ជាពិសេស សមិទ្ធផលធំៗជាច្រើនសម្រេចបាននៅក្នុងគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលកម្ពុជា បានធ្វើឱ្យប្រសើរឡើងនូវពិធីសារពង្រឹងគុណភាពកម្មវិធីសុខភាពថ្នាក់ជាតិ។   លោកស្រី Desiree Pipkins ប្រធានផ្នែកផលប៉ះពាល់ប្រចាំការិយាល័យកណ្តាលសហរដ្ឋអាមេរិក នៃអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) បានជម្រាបជូនអង្គប្រជុំថា […]