ភ្នំពេញ: អតីតអ្នកប្រដាល់បោះជំហានចូលក្នុងវិស័យហិរញ្ញវត្ថុ៖ ភាពភ្ញាក់ផ្អើលរបស់កីឡាករ ដាវ លីឌុច អំពីការចូលរួមជាមួយនឹងក្រុមហ៊ុនវិនិយោគ Macrofund នៅក្នុងអាជីពដែលមិននឹកស្មានដល់ ដាវ លីឌុច ដែលជាម្ចាស់ជើងឯកពិភពលោក Lethwei ដ៏ល្បីល្បាញបានប្តូរក្រណាត់រុំដៃប្រដាល់របស់គាត់ទៅជាសម្លៀកបំពាក់បែបអ្នកជំនួញវិញ។ កីឡាករប្រដាល់សញ្ជាតិកាណាដាបានចូលរួមជាមួយ Macrofund ក្នុងមុខតំណែងថ្មីជាប្រធានផ្នែកទំនាក់ទំនងនិងប្រព័ន្ធផ្សព្វផ្សាយ។ ដំណឹងនេះបានលេចឡើងបន្ទាប់ពីកិច្ចប្រជុំដ៏ល្បីមួយនៅទីក្រុងភ្នំពេញ ដែលថា លីឌុច ត្រូវបានគេប្រទះឃើញជាមួយនឹងស្ថាបនិកក្រុមហ៊ុន Macrofundគឺលោក អេនដ្រូ នីសិនបុម ក្នុងការពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុនចាន់ថុល របស់ប្រទេសកម្ពុជា។ កិច្ចប្រជុំបានគូសបញ្ជាក់ពីសក្តានុពលវិនិយោគដែលកំពុងរីកចម្រើនរបស់កម្ពុជា និងសារៈសំខាន់ខាងផ្នែកយុទ្ធសាស្ត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លីឌុច មានប្រវត្តិផ្នែកហិរញ្ញវត្ថុ មិនមែនជាបុគ្គលចម្លែកចំពោះឧស្សាហកម្មនេះទេ។ លីឌុច បានចែករំលែកថា ‹‹ខ្ញុំបានឈានជើងចូលក្នុងពិភពហិរញ្ញវត្ថុជាថ្មីម្តងទៀតបន្ទាប់ពីអស់រយៈពេលជាង ១៣ ឆ្នាំមកហើយ។ នៅពេលខ្ញុំមានអាយុ ១៩ ឆ្នាំ ខ្ញុំបានក្លាយជាអ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍កម្ចីទិញផ្ទះដែលមានអាយុក្មេងជាងគេក្នុងប្រវត្តិសាស្ត្ររបស់ធនាគារលូរេនធៀននៃប្រទេសកាណាដា (Laurentian Bank of Canada)››។ ការផ្លាស់ប្តូររបស់គាត់ចូលទៅក្នុងអាណាចក្រជំនួញ សបញ្ជាក់ឱ្យឃើញពីភាពបត់បែន និងផ្នត់គំនិតយុទ្ធសាស្ត្ររបស់គាត់។ Macrofund ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនាញពាណិជ្ជកម្មម៉ាក្រូ និងភាពវៃឆ្លាតភូមិសាស្ត្រនយោបាយ បន្តកំណត់ស្តង់ដារក្នុងការផ្តល់នូវការយល់ដឹងអំពីការផ្លាស់ប្តូរទីផ្សារ។ ជាមួយនឹងក្រុមធ្លាប់មានសមាសភាពមកពីអតីតពាណិជ្ជករវិនិយោគជាកម្មសិទ្ធិផ្ទាល់ខ្លួនខាងធនាគារ អ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យ និងអ្នកសិក្សាឆ្នើម Macrofund ផ្តល់នូវការវិភាគស៊ីជម្រៅនៅទូទាំងថ្នាក់ទ្រព្យសម្បត្តិផ្សេងៗ។ គំរូជម្រើសដែលមានកម្មសិទ្ធិរបស់ក្រុមហ៊ុននេះ […]