ព័ត៌មានអន្តរជាតិ

កីឡាករប្រដាល់ ដាវ លីឌុច ( Dave Leduc) បោៈជំហ៊ានឈានចូលក្នុងវិស័យក្រុមហ៊ុនហិរញ្ញវត្ថុ

ភ្នំពេញ:  អតីតអ្នកប្រដាល់បោះជំហានចូលក្នុងវិស័យហិរញ្ញវត្ថុ៖ ភាពភ្ញាក់ផ្អើលរបស់កីឡាករ ដាវ លីឌុច​ អំពី​ការចូល​រួមជាមួយនឹងក្រុមហ៊ុនវិនិយោគ Macrofund នៅក្នុងអាជីពដែលមិននឹកស្មានដល់ ដាវ លីឌុច​ ដែលជាម្ចាស់ជើងឯកពិភពលោក Lethwei ដ៏ល្បី​ល្បាញ​បានប្តូរក្រណាត់រុំដៃប្រដាល់របស់គាត់ទៅជាសម្លៀកបំពាក់បែបអ្នកជំនួញវិញ។ កីឡាករ​ប្រដាល់សញ្ជាតិកាណាដាបានចូលរួមជាមួយ Macrofund ក្នុងមុខតំណែងថ្មីជាប្រធានផ្នែកទំនាក់ទំនងនិង​ប្រព័ន្ធផ្សព្វផ្សាយ។ ដំណឹង​នេះ​បាន​លេច​ឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំ​ដ៏​ល្បី​មួយ​នៅ​ទីក្រុង​ភ្នំពេញ ដែលថា​ លីឌុច ត្រូវ​បាន​គេ​ប្រទះ​​ឃើញ​ជាមួយ​នឹង​ស្ថាបនិក​ក្រុមហ៊ុន Macrofundគឺលោក អេនដ្រូ នីសិនបុម ក្នុង​ការ​ពិភាក្សា​ជាមួយ​​ឧបនាយក​រដ្ឋមន្ត្រី ស៊ុនចាន់ថុល របស់​ប្រទេសកម្ពុជា។ កិច្ច​ប្រជុំ​បានគូសបញ្ជាក់ពី​សក្តានុពលវិនិយោគដែលកំពុងរីកចម្រើនរបស់កម្ពុជា និងសារៈសំខាន់ខាងផ្នែកយុទ្ធសាស្ត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លីឌុច មានប្រវត្តិផ្នែកហិរញ្ញវត្ថុ មិនមែនជាបុគ្គលចម្លែកចំពោះឧស្សាហកម្មនេះទេ។ លីឌុច បានចែករំលែកថា ‹‹ខ្ញុំ​បានឈានជើង​ចូល​ក្នុង​ពិភព​ហិរញ្ញវត្ថុ​ជា​ថ្មី​ម្តង​ទៀត​បន្ទាប់​ពី​អស់​រយៈពេល​ជាង ១៣ ឆ្នាំ​មក​ហើយ។ នៅពេលខ្ញុំមានអាយុ ១៩ ឆ្នាំ ខ្ញុំបានក្លាយជាអ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍កម្ចីទិញផ្ទះដែលមានអាយុក្មេងជាងគេក្នុងប្រវត្តិសាស្ត្ររបស់ធនាគារលូរេនធៀននៃប្រទេសកាណាដា (Laurentian Bank of Canada)››។ ការផ្លាស់ប្តូររបស់គាត់ចូលទៅក្នុងអាណាចក្រជំនួញ សបញ្ជាក់ឱ្យឃើញពីភាពបត់បែន និងផ្នត់គំនិតយុទ្ធសាស្ត្ររបស់គាត់។ Macrofund ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនាញពាណិជ្ជកម្មម៉ាក្រូ និងភាពវៃឆ្លាតភូមិសាស្ត្រនយោបាយ បន្តកំណត់ស្តង់ដារក្នុងការផ្តល់នូវការយល់ដឹងអំពីការផ្លាស់ប្តូរទីផ្សារ។ ជាមួយនឹងក្រុមធ្លាប់មានសមាសភាពមកពីអតីតពាណិជ្ជករវិនិយោគជាកម្មសិទ្ធិផ្ទាល់ខ្លួនខាងធនាគារ អ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យ និងអ្នកសិក្សាឆ្នើម Macrofund ផ្តល់នូវការវិភាគស៊ីជម្រៅនៅទូទាំងថ្នាក់ទ្រព្យសម្បត្តិផ្សេងៗ។ គំរូជម្រើសដែលមានកម្មសិទ្ធិរបស់ក្រុមហ៊ុននេះ […]