ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ដាក់ដំណើរការ នូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ឆ្ពោះទៅរកប្រព័ន្ធការងារបែបឌីជីថល សម្រាប់អាវុធហត្ថរាជធានីភ្នំពេញអនុវត្តជាលើកដំបូង!

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ដាក់ដំណើរការ នូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ឆ្ពោះទៅរកប្រព័ន្ធការងារបែបឌីជីថល សម្រាប់អាវុធហត្ថរាជធានីភ្នំពេញអនុវត្តជាលើកដំបូង!   នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការផ្សព្វផ្សាយនិងដាក់ឲ្យប្រើប្រាស់ នូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីអនុវត្តនូវប្រព័ន្ធការងារតាមបែបឌីជីថលថ្មី ទាក់ទងនឹងការគ្រប់គ្រងចំនួនទ័ព ការតាមដានស្ថានភាពសុខភាពទ័ពម្នាក់ៗ ផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន ការប្រមូលនិងរក្សាព័ត៌មាន ដោយផ្តោតលើការប្រើប្រព័ន្ធអ៊ីនធឺណេតកុំព្យូទ័រនិងទូរស័ព្ទដៃជាសំខាន់។   ចំពោះគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ឆ្ពោះទៅរកប្រព័ន្ធការងារបែបឌីជីថល នេះ គឺជាបទពិសោធន៍ថ្មីមួយទៀត ដែលផ្តួចផ្តើមនិងចងក្រងឡើង ដោយលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្ទាប់ពីទើបតែរៀបចំ ដាក់ដំណើរការនូវកម្មវិធីហ្វឹកហ្វឺន Simulation ដោយយកនូវចំណេះជំនាញដែលលោកបានរៀននៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី ច្របាច់បញ្ចូលជាមួយស្ថានភាពជាក់ស្តែងនៅកម្ពុជានិងការរីកចម្រើននៃពិភពលោក យកមកធ្វើទំនើបកម្មលើប្រព័ន្ធការងារ ស្របតាមការរីកចម្រើនរបស់រាជរដ្ឋាភិបាលឌីជីថល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានជាតិ

ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!

ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ផ្តើមចែកពាក្យដល់បេក្ខជន ដែលចង់ចុះឈ្មោះចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ បានមួយចំនួនហើយ។ ដូចច្នេះ សូមជូនដំណឹងដល់បងប្អូន ដែលមានកូនក្មួយ ចង់ចូលក្របខ័ណ្ឌ កងរាជអាវុធហត្ថ សូមរួសរាន់ មកទទួលយកឯកសារដាក់ពាក្យ (ដោយឥតគិតប្រាក់) នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ រៀងរាល់ម៉ោងធ្វើការ សម្រាប់សាមីខ្លួនដែលមានអាសយដ្ឋានរស់នៅក្នុងរាជធានីភ្នំពេញ។ លក្ខណ្ឌ៖ ១- មានសញ្ជាតិខ្មែរ ភេទប្រុស (នៅលីវ) ២- មានអាយុពី ១៨ ដល់ ២៥ឆ្នាំ (គិតត្រឹមថ្ងៃដាក់ពាក្យ) ៣- មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ ៤- មានភក្ដីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ ៥- មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬសមមូលសញ្ញាបត្រ ៦- មានកម្ពស់ចាប់ពី ១,៧០ម៉ែត្រចិតសិបឡើងទៅ ៧- […]